khmer eng
  • ឯកឧត្តម លីម ប៊ុនហុក ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសារមន្ទីរព្រះស្រីឦសានវរ្ម័ន និងក្រុមហ៊ុន អារខេថាយភ៍ ខេមបូឌា ឡាវ និងវៀតណាម
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក ប្លែស គីលីយ៉ង់ (Blaise Kilian) សាហប្រធានសារមន្ទីរព្រះស្រីឦសានវរ្ម័ន និងលោក មីសែល កាសាញ (Michal Cassagnes) នាយកប្រតិបត្តិនៃក្រុមហ៊ុន អាខេរថាយភ៍ ខេមបូឌា ឡាវ និងវៀតណាម និងសហការី នៅសាលប្រជុំពិសេសបី វិមានព្រឹទ្ធសភា។
    គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីឈ្វេងយល់អំពីស្ថាបត្យកម្មដ៏ល្អប្រណីតរបស់អគារនានានៅក្នុងបរិវេណព្រឹទ្ធសភា និងឈ្វេងយល់អំពីដំណើរការការងាររបស់ព្រឹទ្ធសភា។
    ក្នុងឱកាសនោះ ប្រតិភូបានអញ្ជើញទស្សនាអគារប្រវត្តិសាស្រ្តនានាក្នុងបរិវេណព្រឹទ្ធសភា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត